ស្វាគមន៍មកកាន់
ក្រុមហ៊ុន យូរ៉ាតា (ខេមបូឌា) ឯ.ក

ចាប់ផ្តើម

គោលដៅរបស់ក្រុមហ៊ុន និងគោលការណ៍របស់ក្រុមហ៊ុន

យើងនឹងប្រើប្រាស់ចំណេះដឹងគុណភាពរបស់ប្រទេសជប៉ុនអោយបានពេញលេញ ដើម្បីអនុវត្តការងារត្រួតពិនិត្យក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាព្រមទាំងជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអោយមានកាន់តែមានភាពល្អ​ប្រសើរផងដែរ។

・ធានាអោយបាននូវសុខុមាលភាព និងការពារទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជនទូទៅ និងធានាអោយបាននូវសុវត្ថិភាព និងគុណភាពសំណង់

・ធានាថាការសិក្សាគម្រោងប្លង់ ការងារសាងសង់ និងការងាររុះរើ ស្របទៅតាមបទប្បញ្ញត្តិ និងច្បាប់ដែលបានកំណត់ ហើយយើងនិងអនុវត្តការងារស្របទៅតាមគោលដៅខាងលើ។

・គោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។

យើងនឹងអនុវត្តការងារទៅតាមគោលដៅដូចខាងក្រោម។

 

អាជ្ញាបណ្ណ

・អាជ្ញាបណ្ណរបស់ក្រុមហ៊ុន គឺជាអាជ្ញាបណ្ណត្រួតពិនិត្យនិងបញ្ជាក់សំណង់កម្រិត១ ដែលអាចអនុវត្តការងារត្រួតពិនិត្យនិងបញ្ជាក់សម្រាប់សំណង់គ្រប់ប្រភេទ។

 

ពត៌មានរបស់ក្រុមហ៊ុន

ក្រុមហ៊ុន យូរ៉ាតា (ខេមបូឌា) ឯ.ក 

URATA(CAMBODIA)CO.,​ LTD.

ការិយាល័យត្រួតពិនិត្យនិងបញ្ជាក់សំណង់៖ ទីស្តីការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាន់ទី៥ បន្ទប់លេខ ៥១៥ ដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

TEL:+885 023 902 115  

លេខទំនាក់ទំនងតាមតេលេក្រាម:+885 092 402 161

ថ្ងៃធ្វើការ/ម៉ោងធ្វើការ

ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង 8:30 ~ 16:30           ម៉ោងសំរាក12:00 ~ 13:00

ចំពោះថ្ងៃធ្វើការ សូមមើលបន្ថែមនៅក្នុងប្រតិទិនការងារសំរាប់ឆ្នាំ2024។

 

ច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹង ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងម្ចាស់សំណង់

ច្បាប់ស្តីពីសំណង់ អនុក្រឺត្យលេខ២២៤ អនុក្រឺត្យលេខ២២៥ អនុក្រឺត្យលេខ២២៦ ប្រកាសលេខ១៣ ប្រកាសលេខ១០៩ ប្រកាសលេខ១២៦។ ការបែងចែកការងារអាជីវកម្មសំខាន់ៗត្រូវបានបង្ហាញក្នុងតារាងលំហូរខាងក្រោម។

*សូមពិនិត្យមើលឯកសារដទៃទៀត។ (ឧទាហរណ៍យោង)

  • អនុក្រឹត្យលេខ ៣៥, ៣៩, ៤២, ៧៦
  • ប្រកាសលេខ ៨៧, ២១៧
  • សេចក្តីណែនាំចេញដោយរាជរដ្ឋាភិបាលលេខ ០១
  • សេចក្តីណែនាំចេញដោយក្រសួងលេខ ០១
  • សេចក្តីណែនាំចេញដោយក្រសួងលេខ ១១៨៣, ១៤៤៥, ២២៣៥, ៣០៧៦, ១៩៣០, ២២៥៦, ២២៧១, ១៥៣៨, ០០១
  • សេចក្តីណែនាំចេញដោយសាលារាជធានីលេខ ២២៦
  • សេចក្តីជូនដំណឹងលេខ ៥១៣, ៥២០

ខ្លឹមសារអាជីវកម្មរបស់ក្រុមហ៊ុន

 សេវាត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្មសម្រាប់ការស្នើសុំលិខិតអនុញ្ញាតសាងសង់

  • ត្រួតពិនិត្យ និងបញ្ជាក់ទៅលើប្លង់ស្ថាបត្យកម្ម និងប្លង់មេកានិក ប្រព័ន្ធទឹក អគ្គិសនី ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់

*ចំពោះគម្រោងដែលបានចាប់ផ្តើមរួចហើយ យើងនឹងមិនទទួលផ្តល់សេវាឡើយ។

 សេវាត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់

ត្រួតពិនិត្យ និងបញ្ជាក់ទៅលើប្លង់គ្រឿងផ្គុំសំណង់ ដើម្បីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់

*ក្នុងអំឡុងពេលអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ ប្រសិនបើមានករណីចាំបាច់ អ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់អាចទៅមើលដល់ទីតាំងជាក់ស្តែងនៃការដ្ឋានគម្រោងសាងសង់ ឬអគារ ដើម្បីអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់។ ក្នុងករណីនេះ ថ្លៃសេវានិងគិតដាច់ដោយឡែក។

 ត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ផ្នែកស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសណំង់សម្រាប់ការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់

(លក្ខខណ្ឌនៃគោលការណ៍ គឺត្រូវធ្វើកិច្ចសន្យាមុនពេលការដ្ឋានចាប់ផ្តើម)

  • ការត្រួតពិនិត្យចំពោះការដ្ឋាន នៅពេលពាក់កណ្តាលដំណើរការ និងពេលបញ្ចប់

※ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងប្លង់ សូមដាក់លិខិតជូនដំណឹងអំពីការផ្លាស់ប្តូរ បានតាមតម្រូវការ។

   ក្នុងករណីមានការផ្លាស់ប្តូរ សូមធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានគ្រប់ពេល។

 

ស្តង់ដាអាជីវកម្មរបស់ក្រុមហ៊ុន

យើងអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ និងការងារសាងសង់ដោយផ្អែកទៅលើអនុក្រឹត្យលេខ២២៥ ប្រកាសលេខ១០៩ និងប្រកាសលេខ១២៦។​

  • ការត្រួតពិនិត្យគម្រោងប្លង់ នឹងត្រូវពិនិត្យទៅលើខ្លឹមសារដូចមានចែងក្នុងឧបសម្ព័ន្ធខាងក្រោម។ ទាំងនេះគឺជាតម្រូវការខ្លឹមសារក្នុងការរៀបចំគម្រោងប្លង់ និងការត្រួតពិនិត្យការដ្ឋានសាងសង់។

①  សេវាត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងប្លង់មេកានិក ទឹកភ្លើងសម្រាប់ការស្នើសុំលិខិតអនុញ្ញាតសាងសង់

(ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់)

  • ប្លង់ស្ថាបត្យកម្ម និងប្លង់មេកានិក ប្រព័ន្ធទឹក​ អគ្គិសនី

ឯកសារយោង ឧបសម្ព័ន្ធទី៤នៃប្រកាសលេខ១០៩

②  សេវាត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់សម្រាប់ការស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសំណង់

(ដើម្បីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់)

  • ប្លង់គ្រឿងផ្គុំសំណង់

ឯកសារយោង ឧបសម្ព័ន្ធទី៥នៃប្រកាសលេខ១០៩

③  សេវាត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ផ្នែកស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់សម្រាប់ការស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់

(ដើម្បីទទួលបានវិញ្ញាបនបត្រប្រើប្រាស់សំណង់)

  • ការត្រួតពិនិត្យការដ្ឋាន (ការត្រួតពិនិត្យឯកសារជាមុន ការត្រួតពិនិត្យនៅពាក់កណ្តាលដំណើរការ និងការពិនិត្យនៅពេលបញ្ចប់ នៅទីតាំងការដ្ឋានដោយផ្ទាល់) 

ឯកសារយោង ឧបសម្ព័ន្ធទី៣ ឧបសម្ព័ន្ធទី៤នៃប្រកាសលេខ១២៦

*ចំពោះឯកសារដែលត្រូវត្រួតពិនិត្យជាមុន និងឯកសារដែលត្រូវដាក់ពេលត្រួតពិនិត្យការដ្ឋានសាងសង់ សូមយោងទៅលើ「បញ្ជីរាយនាមឯកសារ (6) (7) សម្រាប់សេវាត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ផ្នែកស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់ ដើម្បីស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ លេខ③」

 

កំណត់ចំណាំ

*ការស្នើសុំគឺធ្វើដោយម្ចាស់សំណង់ ឬអ្នកដែលបានទទួលសិទ្ធិពីម្ចាស់សំណង់។ ចំពោះអ្នកផ្សេងទៀតគឺមិនអាចធ្វើការស្នើសុំបាន

​ឡើយ។

*យើងមិនទទួលយកការបង់ថ្លៃសេវាផ្ទាល់នៅការិយាល័យឡើយ។ (ជាគោលការណ៍គឺធ្វើការផ្ទេរប្រាក់តាមរយៈធនាគារ)

     *ក្នុងករណីដូចខាងក្រោម [ការផ្អាកការងារ/ការបញ្ចប់កិច្ចសន្យា] នឹងត្រូវបានអនុវត្ត ហើយប្រាក់ដែលបង់រួចមិនត្រូវបានសង​ត្រឡប់ទៅវិញឡើយ។

①    ក្នុងករណីកិច្ចសន្យាត្រូវបានលុបចោលដោយសារតែមូលហេតុរបស់ម្ចាស់សំណង់។ ចំពោះប្រាក់ដែលបានទូទាត់រួចលើកទីមួយបន្ទាប់ពីចុះកិច្ចសន្យានឹងមិនត្រូវបានសងត្រឡប់ទៅវិញឡើយ។

②    ក្នុងករណីរយៈពេលនៃការទូទាត់ប្រាក់លើកទី២លើសពី៧ថ្ងៃនៃថ្ងៃធ្វើការ (កិច្ចសន្យានឹងត្រូវលុបចោល)។

* កាលបរិច្ឆេទទូទាត់ប្រាក់ត្រូវបានបញ្ជាក់នៅលើវិក្កយបត្រ។

③    ក្នុងករណីឯកសារ និងគម្រោងប្លង់សម្រាប់ការត្រួតពិនិត្យ និងបញ្ជាក់ដែលបានដាក់មកមិនពិត(កិច្ចសន្យានឹងត្រូវបានលុបចោល)

④    ក្នុងករណីប្រសិនបើរកឃើញថាមានភាពមិនអនុលោម យើងខ្ញុំនឹងចេញ [លិខិតជូនដំណឹងពីភាពខ្វះខាត]។

⑤    ក្នុងអំឡុងពេលការងារកែតម្រូវរបស់អតិថិជន គឺមិនរាប់បញ្ចូលពេលវេលាអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់ឡើយ។

 

ក្នុងករណីមកដល់ក្រុមហ៊ុនដើម្បីធ្វើការពិភាក្សា និងសួរសំណួរ

ការពិភាក្សាផ្នៃកច្បាប់ចំពោះការស្នើសុំលិខិតអនុញ្ញាត​គឺមិនស្ថិតក្នុងការងាររបស់ក្រុមហ៊ុនឡើយ។​

ដើម្បីកាត់បន្ថយពេលវេលានៃការរង់ចាំនៅពេលដែលមកដល់ក្រុមហ៊ុនអោយមានរយៈពេលខ្លី យើងបានរៀបចំប្រព័ន្ធនិងរបៀបនៃការណាត់ជួបដើម្បីអោយការទទួលមានភាពរលូនផងដែរ។ ដូចសូមធ្វើការណាត់ជួបទៅតាមការណែនាំដូចខាងក្រោម។

យើងខ្ញុំមិនទទួលការសួរសំណួរតាមរយៈទូរស័ព្ទឡើយ។

ឯកសារ សេចក្តីណែនាំ

ល.រ ចំណងជើង
1 0. សេចក្តីណែនាំអំពីការងារត្រួតពិនិត្យនិងបញ្ជាក់សំណង់

ត្រួតពិនិត្យ និងបញ្ជាក់គម្រោង ប្លង់ស្ថាបត្យកម្ម


អានបន្ត

ត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់​​ គ្រឿងផ្គុំសំណង់


អានបន្ត

ត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ ផ្នែក​​​​​​​​​ ស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់


អានបន្ត