នីតិវិធីត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់​ស្ថាបត្យកម្ម មេកានិក ប្រព័ន្ធទឹក និងអគ្គិសនី

ដំណើរការស្តង់ដារដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់

 

 

 

 

នីតិវិធីនៃសេវាត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងប្លង់មេកានិក ប្រព័ន្ធទឹក អគ្គិសនី សម្រាប់ធ្វើការស្នើសុំលិខិតអនុញ្ញាតសាងសង់

 

ការប្រជុំជាមុន

សូមពិនិត្យទៅលើ「មូលដ្ឋាននៃដំណើរការដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់」

※ ឯកសារដែលតម្រូវអោយម្ចាស់សំណង់រៀបចំ និងប្រគល់មកមានដូចខាងក្រោម។

C-5 លិខិតប្រគល់ និងទទួលឯកសារបច្ចេកទេស(ឧបសម្ព័ន្ធទី១)២ច្បាប់​ (ទាញយក)

C-6 លិខិតប្រគល់សិទ្ធិ ១ច្បាប់ (ទាញយក)

C-7 កិច្ចសន្យា(ឧបសម្ព័ន្ធទី៦)២ច្បាប់  (ទាញយក)

C-8 ឯកសារបច្ចេកទេស

C-8① ប្លង់ទិដ្ឋភាពទូទៅ ឬប្លង់សរុប​ (Master Plan) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់     ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8② ប្លង់បាតគ្រប់ជាន់, ប្លង់មុខភាព, ប្លង់ពំនុះកាត់ (Layout Plan, View & Section Plan) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8③ ឯកសារសិក្សាភូគព្ភសាស្ត្រ ឬប្លង់ព្រំដី (Survey Plan or Boundary Plan) ចេញដោយ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ថតចម្លងជាឯកសាររឹង១ច្បាប់ មានហត្ថលេខាម្ចាស់សំណង់ 

C-8④ រូបភាពនេត្រាទស្សន៍ (3D Views or Perspective View) ជាឯកសាររឹង១ច្បាប់ 

C-8⑤ សេចក្តីណែនាំបច្ចេកទេស ឬបទបញ្ជា (Technical Instruction or Regulation) មានហត្ថលេខាម្ចាស់សំណង់​ និងអ្នកសិក្សាគម្រោងប្លង់​ ជាឯកសាររឹង១ច្បាប់ 

C-8⑥ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬសលាកបត្រក្បាលដី (Land Title Certificate) ថតចម្លងជាឯកសាររឹង១ច្បាប់ មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ 

C-8⑦ ប្លង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង (Sewage and Drainage System – Layout and Schematic) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑧ ប្លង់អាងសិបទិច ឬប្លង់អាងស្តុកលាមក អាងចម្រោះទឹកកខ្វក់ (Septic Layout and Detail Plan) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑨ ប្លង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ (Sewage Treatment Plan) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑩ ប្លង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ (Wastewater discharge treatment-Process and Drawing Plan) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑪ ប្លង់អាងស្តុកទឹកភ្លៀង (Rainwater Reservoir Plan drawing) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑫ ប្លង់ផែនទីជម្លៀស (Evacuation Map​ drawing) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑬ ប្លង់ច្រកសុវត្ថិភាព និងជណ្តើរសង្គ្រោះ​ (Evacuation Plan drawing) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑭ ប្លង់ឧបករណ៍ការពាររន្ទះ (Lightning Protection System) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑮ ប្លង់ភ្លើងសញ្ញាអាកាសចរលើដំបូល (Lightning of obstacle for aviation plan drawing) មានហត្ថលេខា ម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម៦ច្បាប់ 

C-8⑯ លិខិតបញ្ជាក់ពីលក្ខខណ្ឌពិសេសដែលទទួលបានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ថតចម្លងជាឯកសាររឹង១ច្បាប់ មានហត្ថលេខាម្ចាស់សំណង់ 

*សម្រាប់ C-8①②④⑦⑧⑨⑩⑪⑫⑬⑭⑮ សូមភ្ជាប់មកជាមួយនឹងឯកសារច្បាប់ដើម ឯកសារអេឡិចត្រូនិក AutoCAD និង PDF ។

*សម្រាប់ C-8③⑤⑥⑯ សូមភ្ជាប់មកជាមួយនឹងឯកសារអេឡិចត្រូនិក PDF ។       

 

 

ចំណាំ

*​ សម្រាប់​​នីតិវិធីលម្អិត​ (ទាញយក KH, ENG) និង​ ទម្រង់ឯកសារ​ ​C-5 , C-6, C-7 សូមទាញយក​ពីសម្រង់ឯកសារខាងក្រោម

**********