និតិវិធីត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ផ្នែក ស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់

ដំណើរការស្តង់ដារដើម្បីទទួលបានលិខិតអនុញ្ញាតប្រើប្រាស់សំណង់

 

 

ខ្លឹមសារការងារត្រួតពិនិត្យការសាងសង់:

1.ការងារសាងសង់ផ្នែកនគរូបនីយកម្ម ធ្លាគម្លាត កម្ពស់សំណង់សន្ទស្សន៍ប្រើប្រាស់ដី ផលធៀបក្រឡាផ្ទៃបាតសំណង់ធៀបនឹងផ្ទៃដីឡូត៍ ការប្រើប្រាស់លំហសាធរណៈ និងផ្ទៃបៃតង ចំណតយានយន្តក្រៅអគារ

2.ការងារសាងសង់គ្រឿងផ្គុំផ្នែកខាងក្រោម ការងារគ្រឹះ ការងារគម្របសសរគ្រឹះ ការងារជញ្ជាំងទប់ដី ការងារទប់ជញ្ជាំង ការងារធ្នឹមក្រវ៉ាត់ ការងារសសរតឿ គ្រឿងផ្គុំផ្នែកខាងលើ ការងារធ្នឹមការងារសសរ ការងារកម្រាលខណ្ឌ ការងារជញ្ជាំងទ្របន្ទុកការងារជណ្តើរ ការងារដំបូល និងការងារពុម្ព ការងាររៀបពុម្ពការងាររន្ទា ការងារជន្ទុល ការងារដែលពង្រឹង។

3.ការងារសាងសង់ផ្នែកស្ថាបត្យកម្ម ដំបូល ទ្វារ បង្អួច ជណ្តើរ កម្ពស់ ច្រកចេញចូល លំហខ្យល់ចេញចូល ពន្លឺ ចំណតយានយន្តក្នុងអគារ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព មុខងារសមាសភាគសំណង់ ភ្លើងសញ្ញាអាកាសចរលើដំបូលអគារ និងឧបករណ៍ការពាររន្ទះ។

4.ការងារសាងសង់ផ្នែកប្រព័ន្ថទឹកកខ្វក់និងប្រព័ន្ធទឹកភ្លៀង បណ្តាញលូបង្ហូរទឹកកខ្វក់ បណ្តាញលូបង្ហូរទឹកភ្លៀង អាងសិបទិច អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ទទឺកភ្លៀង អាងស្តុកទឹកភ្លៀង អាងប្រព្រឹត្តិកម្មសម្អាតសំណល់វាវ។

5.ការងារសាងសង់ផ្នែកសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់។

* យោងទៅប្រការលេខ១៨ នៃប្រកាសលេខ១២៦

កំណត់សំគាល់

* បន្ទាប់ពីទទួលលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ប្រសិនបើនៅក្នុងអំឡុងពេលនៃការសាងសង់ មានការកែប្រែគម្រោង ឬប្លង់សាងសង់ សូមធ្វើការស្នើសុំការកែប្រែជាមុន ដើម្បីទទួលបានលិខិតអនុញ្ញាតកែប្រែ និងលិខិតបើកការដ្ឋានសំណង់មុនពេលចាប់ផ្តើមការងារកែប្រែ។ ក្នុងករណីមានការអនុវត្តការងារកែប្រែមុនទទួលបានការអនុញ្ញាត ក្រុមហ៊ុនយើងខ្ញុំនឹង​បញ្ឈប់ការងារត្រួតពិនិត្យ។

* នៅពេលមានការកែប្រែគម្រោង សូមធ្វើការទាក់ទងផ្តល់ពត៌មានមកយើងខ្ញុំ។

* ក្នុងករណីគម្រោងដូចជាការអភិវឌ្ឍន៍បុរី សូមផ្តល់មកជាមួយនៅលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី។ ចំនួនដងនៃការចុះត្រួតពិនិត្យនឹងប្រែប្រួលទៅតាមប្លង់គម្រោងអភិវឌ្ឍន៍ដី។

 

 

សេវាត្រួតពិនិត្យ និង​បញ្ជាក់ការងារសាងសង់ដើម្បីស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់សំណង់

 

  • បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ប្រសិនបើមាន [ការកែប្រែគម្រោង] ក្នុងអំឡុងពេលសាងសង់ គឺតម្រូវអោយមានការស្នើសុំការកែប្រែដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានម្តងទៀតមុនចាប់ផ្តើមអនុវត្តការងារសាងសង់។
  • ក្នុងករណីមានការកែប្រែគម្រោង សូមធ្វើការជូនដំណឹងមកយើងខ្ញុំជាមុន។

 

ការជួបប្រជុំជាមុន

 

សូមពិនិត្យមើល「មូលដ្ឋាននៃដំណើរការដើម្បីទទួលបានលិខិតអនុញ្ញាតប្រើប្រាស់សំណង់」។

ចំពោះចំនួនដងនៃការចុះត្រួតពិនិត្យ ត្រូវការអោយមានការចុះត្រួតពិនិត្យអំឡុងពេលសាងសង់ចំនួន 4ដង និងពេលសាងសង់រួច

ចំនួន​ 1ដង។ ក្នុងករណីការត្រួតពិនិត្យទាំងអស់មានភាពត្រឹមត្រូវ ក្រុមហ៊ុនយើងខ្ញុំនឹងចេញ៖

 របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ ផ្នែកគ្រឿងផ្គុំសំណង់

 របាយការណ៍ស្តីពីការត្រួតពិនិត្យនិងបញ្ជាក់ការងារសាងសង់ ផ្នែកស្ថាបត្យកម្ម

 លិខិតបញ្ជាក់អនុលោមភាពនៃការងារសាងសង់ ផ្នែកគ្រឿងផ្គុំសំណង់ និងផ្នែកស្ថាបត្យកម្ម

ឯកសារដែលតម្រូវអោយម្ចាស់សំណង់ផ្តល់មកមានដូចខាងក្រោម។

ចំពោះឯកសារត្រូវការសំរាប់ពេលចុះត្រួតពិនិត្យ សូមពិនិត្យមើល [ឯកសារភ្ជាប់ 1] ។

U-1 លិខិតទទួលពត៌មានគម្រោង(ពត៌មានរបស់ម្ចាស់សំណង់/អ្នកសិក្សាគម្រោងប្លង់/ប្រភេទនៃការបញ្ជាក់ជាដើម)1ច្បាប់ (ទាញយក)

* ឯកសារភ្ជាប់ និងប្លង់ 1ឈុត

កាលវិភាគការងារសាងសង់

លិខិតអនុញ្ញាតសាងសង់ 

លិខិតបញ្ជាក់អនុលោមភាពគម្រោងប្លង់ស្ថាបត្យកម្ម

របាយការណ៍ត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម

លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ 

បញ្ជាក់អនុលោមភាពគម្រោងប្លង់គ្រឿងផ្គុំសំណង់

របាយការណ៍ត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់

ប្លង់ទិដ្ឋភាពទូទៅ Master Plan 

ប្លង់បាតគ្រប់ជាន់ Layout Plan 

ប្លង់មុខភាព និងប្លង់ពំនុះកាត់ View and Section Plan

ប្លង់គ្រឿងផ្គុំគ្រប់ជាន់ និងប្លង់ពំនុះកាត់ Structure Floor Plan and Section Plan

Design Loads Standard and Design code

U-3 លិខិតស្នើសុំផ្តល់សេវា ច្បាប់ដើម ​1ច្បាប់ (ទាញយក)

U-4 លិខិតណាត់ជួប(សូមប្រើប្រាស់លិខិតនេះនៅពេលចង់ធ្វើការណាត់ជួបនៅក្រុមហ៊ុន) 1ច្បាប់ (ទាញយក)

U-5 លិខិតប្រគល់ និងទទួលឯកសារបច្ចេកទេស ច្បាប់ដើម 2ច្បាប់ (ទាញយក)

U-6 លិខិតប្រគល់សិទ្ធិ ច្បាប់ដើម 1ច្បាប់ (​ទាញយក)

U-7 កិច្ចសន្យា ច្បាប់ដើម 2ច្បាប់

U-8 ឯកសារបច្ចេកទេសត្រូវផ្តល់មកជាមុន                                                                       

1) កាលវិភាគការងារសាងសង់ មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ (ច្បាប់ដើមឯកសាររឹង និងPDF)  1ច្បាប់

2) លិខិតអនុញ្ញាតសាងសង់ (ថតចម្លងឯកសាររឹង និងPDF) 1ច្បាប់ 

3) ប្លង់ស្ថាបត្យកម្ម​ (ប្លង់ទិដ្ឋភាពទូទៅ​ Master Plan, ប្លង់បាតគ្រប់ជាន់ Layout Plan, ប្លង់មុខភាព 

និងប្លង់ពំនុះកាត់ View and Section Plan) ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី 

នគរូបនីយកម្ម​ និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់ 

4) លិខិតបញ្ជាក់អនុលោមភាពគម្រោងប្លង់ស្ថាបត្យកម្ម (ថតចម្លងឯកសាររឹង និងPDF) 1ច្បាប់

5) របាយការណ៍ត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម (ថតចម្លងឯកសាររឹង និងPDF)  1ច្បាប់

6) លិខិតអនុញ្ញាបើកការដ្ឋានសាងសង់ (ថតចម្លងឯកសាររឹង និងPDF) 1ច្បាប់

7) គម្រោងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម 

និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់

8) លិខិតបញ្ជាក់អនុលោមភាពគម្រោងប្លង់គ្រឿងផ្គុំសំណង់​ (ថតចម្លងឯកសាររឹង និងPDF)  1ច្បាប់

9) របាយការណ៍ត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់ (ថតចម្លងឯកសាររឹង និងPDF) 1ច្បាប់

10) ប្លង់ប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធទឹកភ្លៀង (Sewage and drainage system Layout and 

schematic) ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 

(ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់

11) ប្លង់អាងសិបទិច ឬប្លង់អាងស្តុកលាមក-អាងចម្រោះទឹកកខ្វក់ (Septic Layout and Detail Plan) 

ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង 

និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់

12) ប្លង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ (Sewage Treatment Plan) ដែលទទួលបានការអនុញ្ញាតពីក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD 

& PDF) 1ច្បាប់

13) ប្លង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ (Wastewater discharge treatment-Process and 

drawing plan) ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 

(ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់

14) ប្លង់អាងស្តុកទឹកភ្លៀង (Rainwater reservoir plan) ដែលទទួលបានការអនុញ្ញាតពីក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD

& PDF) 1ច្បាប់

15) ប្លង់ផែនទីជម្លៀស (Evacuation map) ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី 

នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD & PDF) 1ច្បាប់

16) ប្លង់ច្រកសុវត្ថិភាព និងជណ្តើរសង្គ្រោះ (Evacuation Plan) ដែលទទួលបានការអនុញ្ញាតពីក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD 

& PDF) 1ច្បាប់

17) ប្លង់ឧបករណ៍ការពាររន្ទះ (Lightning Protection system) ដែលទទួលបានការអនុញ្ញាតពីក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និងឯកសារអេឡិចត្រូនិក Auto CAD 

& PDF) 1ច្បាប់

18) ប្លង់ភ្លើងសញ្ញាអាកាសចរលើដំបូល (Lighting of obstacle for aviation plan) ដែលទទួល

បានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ថតចម្លងឯកសាររឹង និង

ឯកសារអេឡិចត្រូនិក Auto CAD & PDF)  1ច្បាប់

19) លិខិតបញ្ជាក់អំពីលក្ខខណ្ឌពិសេសណាមួយចេញដោយស្ថាប័នពាក់ព័ន្ធ (ថតចម្លងឯកសាររឹង និងPDF) 1ច្បាប់

20) លិខិតជូនដំណឹងអំពីការតែងតាំងអ្នកគ្រប់គ្រងគម្រោងប្លង់សាងសង់ មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ (ឯកសាររឹងច្បាប់ដើម និងPDF)  2ច្បាប់

21) លិខិតជូនដំណឹងអំពីការតែងតាំងអ្នកគ្រប់គ្រងការងារសាងសង់ មានហត្ថលេខាម្ចាស់សំណង់ និង

អ្នកសិក្សាគម្រោងប្លង់ (ឯកសាររឹងច្បាប់ដើម និងPDF)  2ច្បាប់

U-9 Building construction plan or Steel work construction plan ដែលមានហត្ថលេខាម្ចាស់សំណង់ 

អ្នកសិក្សាគម្រោង អ្នកសាងសង់ (ច្បាប់ដើម)  1ច្បាប់

U-10 Temporary work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សា

គម្រោងប្លង់ 1ច្បាប់

U-11 Pile work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់  1ច្បាប់

U-12 Retaining wall work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សា

គម្រោងប្លង់   1ច្បាប់

U-13 Soil excavation work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់  1ច្បាប់

U-14 Concrete work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សា

គម្រោងប្លង់  1ច្បាប់

U-15 Rebar work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ 1ច្បាប់

U-16 Steel work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់  1ច្បាប់

U-17 Post-tension slab work construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និង

អ្នកសិក្សាគម្រោងប្លង់  1ច្បាប់

U-18 Special construction method plan ដែលមានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ 1ច្បាប់

* ចំពោះឯកសារលេខ U-10 និង U-12 អាចផ្តល់មកដូចឯកសារដែលបានដាក់នៅពេលស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ក៏បាន។

* ឯកសារលេខ U-8 (3,7,10~18) សូមផ្តល់ជាឯកសាររឹងថតចម្លង និងឯកសារអេឡិចត្រូនិច Auto CAD និងPDF

* ឯកសារលេខ U-8 (2~6,8,9,19) និង U-10~U-18 សូមផ្តល់ជាឯកសាររឹងថតចម្លង និង PDF

* ឯកសារលេខ U-8 (1,20,21) សូមផ្តល់មកជាឯកសារច្បាប់ដើម

* ចំពោះឯកសារចំនុចទី U-8 (20,21) និង U-9 ប្រសិនបើមិនទាន់បានសម្រេច និងមិនអាចធ្វើការផ្តល់មកបាន សូមរៀបចំផ្តល់ឯកសារទាំងនេះ [មុនពេលចាប់ផ្តើមការសាងសង់ 20ថ្ងៃនៃថ្ងៃធ្វើការ] ដើម្បីអោយខាងយើងខ្ញុំត្រួតពិនិត្យ។ សូមចំណាំថាការងារត្រួតពិនិត្យនឹងត្រូវបានបញ្ឈប់ប្រសិនបើ​ការសាងសង់ត្រូវបានចាប់ផ្តើមដោយមិនមានការផ្តល់ឯកសារ ហើយមិនទាន់ទទួលបានការបញ្ជាក់។

 

 

ឯកសារភ្ជាប់១ តារាងឯកសារត្រូវការនៅពេលចុះត្រួតពិនិត្យ

 

  • លិខិតជូនដំណឹងអំពីការតែងតាំងអ្នកគ្រប់គ្រងការងារសាងសង់

 (ប្រសិនបើមិនទាន់បានកំណត់នៅពេលស្នើសុំ សូមធ្វើការផ្តល់មកអោយបានមុនថ្ងៃចាប់ផ្តើមការងារសាងសង់ ២០ថ្ងៃនៃថ្ងៃធ្វើការ)

1.    Result report of construction work (Reinforcement concrete structure)

·         Concrete trial mix report (Common)

·         Concrete delivered receiving inspection photo (Common)

·         Rebar mill sheet list (Common)

·         Construction site delivered of rebar receiving inspection photo (Common)

·         Designer inspection of each place rebar arrangement result record and inspection photo (Common)

·         Each place rebar arrangement photo (Common)

·         Photo of before each place important finishing work done (Common)

·         MEP construction work photo (Common)

·         Hidden place of MEP part construction work photo (Common) 

2.    Result report of steel construction work (Steel structure)

·         Steel material mill sheet list

·         Bolt mill sheet list

·         Construction site delivered of steel material receiving inspection list

·         Construction site delivered of steel material receiving inspection photo

·         Construction site delivered of bolt receiving inspection list

·         Construction site delivered of bolt receiving inspection photo

·         Steel construction work photo

·         Designer inspection of each place steel construction work result record

* (Common) មានន័យថាធ្វើដូចគ្នាផងដែរចំពោះ Steel structure

  • គ្រប់ឯកសារទាំងអស់ត្រូវមានការបញ្ជាក់ទទួលស្គាល់ពី​ អ្នកគ្រប់គ្រង (ហត្ថលេខា និងត្រា) ។

 

ចំណាំ

*​ សម្រាប់​​នីតិវិធីលម្អិត​ (ទាញយក KH, ENG) និង​ ទម្រង់ឯកសារ​ U-1, U-2, U-3, U-4, U5, U-6, U-7 សូមទាញយក​ពីសម្រង់ឯកសារខាងក្រោម

*********