នីតិវិធីត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់

ដំណើរការស្តង់ដារដើម្បីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋានសំណង់

 

ខ្លឹមសារការងារបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់របស់អ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់:

1.ត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ថាគម្រោងប្លង់គ្រឿងផ្គុំសំណង់ត្រូវបានសិក្សាស្របតាមគម្រោងប្លង់ស្ថាបត្យកម្មដែលត្រូវបានយល់ព្រមដោយអាជ្ញាធរមានសមត្ថកិច្ច។

2. ត្រួតពិនិត្យនិងប្រើប្រាស់បទប្បញ្ញត្តិបច្ចេកទេសសំណង់បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេសដែលពាក់ព័ន្ធក្នុងការសិក្សាគម្រោងប្លង់គ្រឿងផ្គុំសំណង់។

3.ត្រួតពិនិត្យនិងប្រើប្រាស់បទប្បញ្ញត្តិបច្ចេកទេសសំណង់ស្តង់ដារកម្ពុជា បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់សម្ភារៈសំណង់ និងផលិតផលសំណង់ក្នុងការសិក្សាគម្រោងប្លង់គ្រឿងផ្គុំសំណង់។

4.យល់ដឹងពិការសន្នត ដែនកំណត់ និងក្បួនគណនានៃកម្វវិធីកុំព្យូទ័រដែលបានប្រើប្រាស់សម្រាប់ការបង្កើតគំរូ ការវិភាគនិងការគណនាគ្រឿងផ្គុំសំណង់។

5.បង្កើតគំរូគ្រឿងផ្គុំ វិភាគ និងគណនាដោយឯករាជ្យដើម្បីកំណត់ភាពគ្រប់គ្រាន់ និងភាពធន់រឹងមាំនៃរាល់សមាសភាពគ្រឿងផ្គុំសំណង់ដោយគិតទាំងគ្រឿងផ្គុំផ្នែកខាងក្រោម និងគ្រឿងផ្គុំផ្នែកខាងលើ។

6.ផ្ទៀងផ្ទាត់ការកំណត់ ការគណនា និងការជ្រើសរើសបន្ទុកគណនា។

7.ផ្ទៀងផ្ទាត់វិធីសាស្ត្រនិងលទ្ធផលនៃការវិភាគគ្រឿងផ្គុំសំណង់។

8.ផ្ទៀងផ្ទាត់លក្ខខណ្ឌនិងការគណនាសមាសភាពនៃគ្រឿងផ្គុំសំណង់។

9.ផ្ទៀងផ្ទាត់ថា ភាពដាប ភាពរេ ភាពស្រុត ភាពវិល ភាពញ័រនិងស្នាមប្រេះ នៃគ្រឿងផ្គុំសំណង់ ស្ថិតក្នុងដែនកំណត់នៃបទប្បញ្ញត្តិបច្ចេកទេសសំណង់ បទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំបច្ចេកទេសដែលពាក់ព័ន្ធ។

10. ផ្ទៀងផ្ទាត់ថាប្លង់លម្អិតគ្រឿងផ្គុំសំណង់ បានបញ្ចូលនូវទិដ្ឋភាពទាំងអស់នៃការគណនាគ្រឿងផ្គុំ។

11. ត្រួតពិនិត្យថាប្លង់គ្រឹះនៃសំណង់ ត្រូវបានសិក្សាអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ បទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំបច្ចេកទេស និងការពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកទេសភូគព្ភសាស្ត្រ ការសិក្សាអង្កេតដី ការគ្រឺះ ការពិសោធន៍លទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ។ពិសោធន៍គុណភាពសសរគ្រឹះ។

12. ផ្ទៀងផ្ទាត់ថាស្ថិរភាពនៃគ្រឿងផ្គុំសំណង់ សមស្របតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ស្តង់ដាកម្ពុជា បទដ្ឋានបច្ចេកទេសនិងគោលការណ៍ណែនាំបច្ចេកទេសពាក់ព័ន្ធ។

13. ចំពោះគ្រឿងផ្គុំខ្ពស់ ត្រូវពិនិត្យដល់ភាពចាំបាច់នៃការវិភាគឌីណាមិកសម្រាប់បន្ទុកដែលគិតបញ្ចូលក្នុងការគណនា បន្ទុកខ្យល់ បន្ទុករញ្ជួយដី ក្នុងករណីបើមាន។

14. ត្រួតពិនិត្យការសិក្សាគម្រោងប្លង់និងសេចក្តីណែនាំបច្ចេកទេសក្នុងការដំឡើងប្រព័ន្ធជញ្ជាំងទប់ដីសម្រាប់សាងសង់គ្រឿងផ្គុំផ្នែកខាងក្រោម។

15. ត្រួតពិនិត្យសមាសភាពនៃគ្រឿងផ្គុំសំណង់បណ្តោះអាសន្ននិងអចិន្ត្រៃទាំងឡាយដែលបានសាងសង់ឡើង ដើម្បីធានាមិនអោយប៉ះពាល់ដល់សំណង់ជិតខាង។

 

 

សេវាបញ្ជាក់គម្រោងប្លង់គ្រឿងផ្គុំសំណង់ដើម្បីស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់

 

ការជួបប្រជុំជាមុន

សូមពិនិត្យមើល「មូលដ្ឋាននៃដំណើរការដើម្បីទទួលបានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់」។

※ ឯកសារដែលតម្រូវអោយម្ចាស់សំណង់ដាក់មកមានដូចខាងក្រោម។

O-5 លិខិតប្រគល់ និងទទួលឯកសារបច្ចេកទេស ២ច្បាប់ (ទាញយក)

O-6 លិខិតប្រគល់សិទ្ធិ ១ច្បាប់ (ទាញយក)

O-7 កិច្ចសន្យា ២ច្បាប់​ (ទាញយក)

O-8 ឯកសារបច្ចេកទេស

O-8① លិខិតអនុញ្ញាតសាងសង់ ថតចម្លងជាឯកសាររឹង ១ច្បាប់ និង PDF

O-8② ប្លង់ស្ថាបត្យកម្ម ដែលទទួលបានការអនុញ្ញាតពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

     * ប្លង់ទិដ្ឋភាពទូទៅ (Master Plan) ថតចម្លងជាឯកសាររឹង ១ច្បាប់ និង PDF

     * ប្លង់បាតគ្រប់ជាន់, ប្លង់មុខភាព, ប្លង់ពំនុះកាត់ (Layout Plan, View & Section Plan) ថតចម្លងជាឯកសាររឹង ១ច្បាប់ និង PDF

O-8⑥ គ្រោងប្លង់គ្រឿងផ្គុំសំណង់ (Structural Plan) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ៦ច្បាប់ និង ជាឯកសារអេឡិចត្រូនិក AutoCAD & PDF

O-8⑦ សេចក្តីណែនាំ ឬបទដ្ឋានបច្ចេកទេស (Technical Specification or General Notes) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF 

O-8⑧ សៀវភៅបន្ទុកនៃការសាងសង់ និងកូដសិក្សាគ្រឿងផ្គុំ (Design Loads Standard and Design Code) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF 

O-8⑨ របាយការណ៍ស្តីពីការអង្កេតដី (Geotechnical or Soil Investigation) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF 

O-8⑩ របាយការណ៍ស្តីពីការគណនា (Calculation Note) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF 

O-8⑪ ឯកសារគំរូតម្លើងសិក្សាគ្រឿងផ្គុំ (Structural Modeling File) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោង

ប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និងជាឯកសារអេឡិចត្រូនិក

O-8⑫ ប្លង់ និងសេចក្តីណែនាំបច្ចេកទេសក្នុងការតម្លើងប្រព័ន្ធជញ្ជាំងទប់ដីបណ្តោះអាសន្ន (Temporary Retaining Wall drawing and Method Statement) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ៦ច្បាប់ និង ឯកសារអេឡិចត្រូនិក AutoCAD & PDF

O-8⑬ របាយការណ៍គណនាបន្ទុកជញ្ជាំងទប់ដីបណ្តោះអាសន្ន (Temporary Retaining Wall Plan and Calculation Note) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF

O-8⑭ ប្លង់សមាសភាគនៃគ្រឿងផ្គុំសំណង់បណ្តោះអាសន្ន និងអចិន្ត្រៃយ៍ (Mobilization Plan drawing) មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ៦ច្បាប់ និង ឯកសារអេឡិចត្រូនិក AutoCAD & PDF

O-8⑮ Wind Tunnel Testing Report មានហត្ថលេខាម្ចាស់សំណង់ និងអ្នកសិក្សាគម្រោងប្លង់ ជាឯកសាររឹងច្បាប់ដើម ១ច្បាប់ និង PDF

 * ចំណុច O-8 ⑤ ⑪ ⑬ សូមភ្ជាប់មកជាមួយនឹងឯកសារច្បាប់ដើម ឯកសារអេឡិចត្រូនិក Auto CAD និង PDF ។

*ចំណុច O-8⑥⑦⑧⑨⑩⑫⑭ សូមភ្ជាប់មកជាមួយនឹងឯកសារច្បាប់ដើម ឯកសារអេឡិចត្រូនិក PDF ។

 *ចំណុច O-8①② សូមភ្ជាប់មកជាមួយនឹងឯកសារអេឡិចត្រូនិក PDF ។

 

ចំណាំ

 

*​ សម្រាប់​​នីតិវិធីលម្អិត​ (ទាញយក KH, ENG) និង​ ទម្រង់ឯកសារ​ ​O-5 , O-6, O-7 សូមទាញយក​ពីសម្រង់ឯកសារខាងក្រោម

*********